កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ និងត្រៀមរៀបចំផែនការការងារឆ្នាំ២០២១

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ និងត្រៀមរៀបចំផែនការការងារឆ្នាំ២០២១ របស់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត ។

នៅរសៀលថ្ងៃពុធទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដកស្រង់បទពិសោធន៍លទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ និងត្រៀមរៀបចំផែនការការងារឆ្នាំ២០២១ របស់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត។

កិច្ចប្រជុំនេះមានការចូលរួមពីអស់លោកជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិកនៃលេខាធិការដ្ឋាន។
កិច្ចប្រជុំបានជំរុញអនុវត្តនូវចំនុចមួយចំនួន ៖
ទី១ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ធ្វើការផ្សព្វផ្សាយអប់រំ អោយមានសកម្មភាពផុលផុស ការគ្រប់គ្រងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ឲ្យបានហ្មត់ចត់ ព្រមទាំងជំរុញនូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ ស ឲ្យបានទទួលបានជោគជ័យ។
ទី២ ក្រុមការងារស្ដារនីតិសម្បទា ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ ជំរុញអោយជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទទួលយកសេវាព្យាបាលបន្សាបការញផនគ្រឿងញៀនដោយស្ម័គ្រចិត្តនៅតាមទីតាំងកំណត់ទាំង ១០កន្លែងក្នុងខេត្ត។
ទី៣ លេខាធិការដ្ឋាន ត្រូវរៀបរបាយការណ៍ ពីអ្នកប្រើប្រាស់គ្រឿងញៀនមកព្យាបាលដោយស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពទាំង ១០កន្លែង ក្នុងខេត្ត។
ទី៤ សូមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ចូលរួមបន្ថែម ជួយជំរុញលោកមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជួយផ្សព្វផ្សាយឲ្យមានការផ្សព្វផ្សាយនៅមូលដ្ឋានបន្តទៀត។
ទី៥ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុកសូមចុះធ្វើរដ្ឋបាលឲ្យបាន ១ខែម្ដង ត្រូវជំរុញគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនឃុំ សង្កាត់ អោយមានសកម្មភាពសកម្មនិងកំណត់យក ភូមិ ឃុំ សង្កាត់ ស ដែលនៅជិតព្រំដែនធ្វើជាគំរូក្នុងខេត្តសម្រាប់គេធ្វើការរៀនសូត្រ៕





