មេបញ្ជាការអង្គរក្ស ចុះពិនិត្យការហ្វឹកហាត់សម របស់ប្អូនៗ នាយ.ពលទាហាន ត្រៀមសម្រាប់កម្មវិធីបិទវគ្គ ជំនាន់ទី២៥ និងបើកវគ្គ ជំនាន់ទី២៦ ជំនាញអង្គរក្សពិសេស

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់សម របស់ប្អូនៗ នាយ.ពលទាហាន ដើម្បីត្រៀមសម្រាបកម្មវិធីបិទវគ្គ ជំនាន់ទី២៥ និងបើកវគ្គ ជំនាន់ទី២៦ ជំនាញអង្គរក្សពិសេស ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ខាងមុខនេះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

















