ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៣នាក់ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងមានជាសះស្បេីយ ៣នាក់

ភ្នំពេញ៖ គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៣នាក់ តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (ជនជាតិខ្មែរ: ២នាក់ និង ជនជាតិនីហ្សេរីយ៉ា: ១នាក់) និងមានជាសះស្បេីយ ៣នាក់ (បន្ទាយមានជ័យ: ២នាក់ និង បាត់ដំបង: ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៥៦នាក់ ចំនួនសំរាកពេទ្យ ៥៧នាក់ ដដែល និងចំនួនជាសះស្បេីយសរុបកេីន ៣៩៩នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ៣៨២៦៦៨ ស្មេីនឹង ២២៧៧៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។


