ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ
ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មាន តំណាង ឯកឧត្តម ជុំ កុសល ប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ។
អង្គប្រជុំទាំងមូល បានលើកឡើងនូវរបៀបវារៈមួយចំនួនសំខាន់ៗ ដូចជា ៖
ពង្រឹងកិច្ចការទំនាក់ទំនងផ្ទៃក្នុងដើម្បីរួមកិច្ចសហការ នៃការអនុវត្តនិងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម ជុំ កុសល ជាប្រធាន។
បនុ្តកិច្ចសហការជាមួយក្រុមការងារ ក្នុងការបង្កាទប់ស្កាត់អំពើជួញដូរមនុស្សអន្តរក្រសួង
បង្កើនការយល់ដឹងបន្ថែមសម្រាប់ក្រុមការងារក្នុងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មាន ជាមួយ Commit ។