ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩នាំចូលថ្មីទេ និងមានអ្នកជាសះស្បេីយ ៤នាក់

គិតត្រឹមវេលាម៉ោង ០៧:០០នាទី ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងមានជាសះស្បេីយ ៤នាក់ (ខេត្តបន្ទាយមានជ័យទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៥៦នាក់ ដដែល ចំនួនសំរាកពេទ្យនៅសល់ ៥៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤០៣នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៣៨៤៩៨៨ ស្មេីនឹង ២២៩១៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។

