លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមលើកទី៥

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្មវិធីសម្ពោធបើក ពរឹត្តិការណ៍ “ដំណើរ ភាពយន្តចល័តកម្ពុជា ចិនដ៏ឆ្នើមលើកទី៥” បានប្រារព្ធ ធ្វើឡើងនៅសាលមហោស្រពចតុម្មុខ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមាតិចិនប្រចាំនៅកម្ពុជា។ ចូលរួមក្នុងឱកាសនោះ មានឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ផលិតករ សិល្បករ សិល្បការិនី សិស្ស និស្សិត អ្នកសារព័ត៌មាន ខ្មែរ ចិន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។
គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាងចិននិងកម្ពុជា ព្រមទាំងបង្កើតជាស្ពានទំនាក់ទំនង និង ចំណងមិត្តភាពដ៏អស្ចារ្យសម្រាប់ ប្រជាជនទាំងពីរប្រទេស ។ បច្ចុប្បន្ន នេះប្រទេសទាំងពីរកំពុងតែជំរុញយ៉ាងសកម្មក្នុងការកសាង សហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ ចិន និង កម្ពុជា បានស្វាគមន៍ ជាមួយឱកាស នៃ ការ អភិវឌ្ឍដ៏មានតម្លៃបំផុត ។
ព្រឹត្តិការណ៍ ”ដំណើរ ភាពយន្ត ចល័ត ចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម ដែលរួមមាន ខ្សែភាពយន្តខ្មែរ និង ខ្សែភាពយន្ត ចិន បញ្ចូល សម្លេង ជា ភាសាខ្មែរ ដូច ជា រឿង “កំណត់ត្រា ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅអ៊ូហាន” “អ្នកក្លាហាន ដំបងបិសាច” “ក្ដីស្រមៃយុវជនចិនវគ្គ២” និង “ម្ចាស់ របាំងមុខ ” ជាដើម ។ ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះនឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមសាលារៀន ទី ប្រជុំជន និងបន្ទាយកងទ័ព ជាដើម នៅតាម បណ្ដារាជធានី ខេត្ត និង ក្រុង នានា ដូច ជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្ត ស្វាយរៀង ខេត្ត ព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ “ដំណើរ ភាពយន្តចល័ត ចិន-កម្ពុជាដ៏ឆ្នើម លើកទី៥” នេះ ត្រូវបានផ្ដួចផ្ដើមឡើង ដោយស្ថានទូត ចិន ប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងទទួលរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជា ដែលបង្កើតឡើងនៅកម្ពុជា ដោយ អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន រួម ជាមួយ នឹង ក្រុមហ៊ុនភាពយន្ត ចិន គ្រុប៕
អត្ថបទដែលជាប់ទាក់ទង