ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសសហែក

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ០៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសសហែក ទំហំ ៣២ម x ៧ម ដែលចំណាយថវិកាសាងសងប្រមាណជាង៨ម៉ឺនដុល្លារ ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូបទៀតផងដែរ ៕










