ក្រសួងសុខាភិបាលប្រកាសពីការជាសះស្បេីយ ៤នាក់ ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ
គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងប្រកាសពីការពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ៤នាក់ (ខេត្តបន្ទាយមានជ័យទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៥៨នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់ ៤៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤០៩នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ដែលយេីងបានធ្វេីតេស្តចំនួន ៣៨៩៧៩៩ ស្មេីនឹង ២៣២០២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។