ពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមវគ្គផលិតភាពយន្តឯកសារស្តីពីការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា

ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមវគ្គផលិតភាពយន្តឯកសារស្តីពីការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានរៀបចំកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមវគ្គផលិតភាពយន្តឯកសារស្តីពីការអភិរក្សសត្វដំរី និងបទពិសោធន៍របស់ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រីតំណាងអង្កការអន្តរជាតិដែលអភិរក្សសត្វដំរីក្នុងខេត្តមណ្ឌលគិរីផងដែរ៕







