ក្រសួងសុខាភិបាលប្រកាស រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ និងមានជាសះស្បេីយ ៣នាក់

រហូតដល់ម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីង រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ចំនួន ២នាក់ (ភ្នំពេញ ១នាក់ និង បន្ទាយមានជ័យ ១នាក់) និងមានជាសះស្បេីយ ៣នាក់ (ភ្នំពេញ ២នាក់ និង ខេត្តបន្ទាយមានជ័យ ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦០នាក់ ចំនួនសំរាកពេទ្យនៅសល់ ៤៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤១២នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ៣៩២០០៧ ស្មេីនឹង ២៣៣៣៣ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕


