លោកជំទាវរដ្ឋលេខាធិការ ម៉ិញ កុសនី សមាជិកាសមាគមមិត្តភាពកម្ពុជា-ចិន និងលោកស្រី ជ័រ វិនស៊ីង តំណាងស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍សិល្បៈចិនគំនូរខ្លាឃ្មុំផេនដា
ភ្នំពេញ៖ លោកជំទាវរដ្ឋលេខាធិការ ម៉ិញ កុសនី សមាជិកាសមាគមមិត្តភាពកម្ពុជា-ចិន និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងលោកស្រី ជ័រ វិនស៊ីង តំណាងស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍សិល្បៈចិនគំនូរខ្លាឃ្មុំផេនដា នារសៀលថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្មវិធីបើកពិព័រណ៍សិល្បៈចិនគំនូរខ្លាឃ្មុំផេនដា ដែលជាអត្តសញ្ញាណមួយរបស់ជនជាតិចិន បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ក្រោមអធិបតីភាពលោកជំទាវរដ្ឋលេខាធិការ ម៉ិញ កុសនី សមាជិកាសមាគមមិត្តភាពកម្ពុជា-ចិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងលោកស្រី ជ័រ វិនស៊ីង តំណាងស្ថានទូតចិនប្រចាំកម្ពុជា។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
គួរបញ្ជាក់ជូនថា ពិព័រណ៍សិល្បៈខ្លាឃ្មុំផេនដា គឺជាសកម្មភាពជំរុញផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា លើកកម្ពស់ការយោគយល់គ្នា និងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ និងបញ្ចូលធាតុចូលថ្មីបន្ថែមទៀតទៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងចិន និងកម្ពុជា៕ អរគុណសន្តិភាព