ប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន ចេញមុខថ្កោលទោស ចំពោះការតវ៉ាឱ្យដោះលែងមេបក្សប្រឆាំងលោក Navalny

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោស ការតវ៉ាប្រឆាំងកាលពីចុងសប្តាហ៍ ដែលបានទាមទារឱ្យដោះលែងអ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny ដោយលោកបានហៅវាថា ជាអំពើគ្រោះថ្នាក់ និងខុសច្បាប់ ខណៈក្រុមសម្ព័ន្ធមិត្តបក្សប្រឆាំងនយោបាយបាននិយាយថា ពួកគេគ្រោងនឹងធ្វើការតវ៉ាម្តងទៀត នៅថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (ប្រភព៖ SWIFT NEWS)

