ឯកអគ្គរាជទូតជប៉ុនចុះទស្សនកិច្ចគម្រោងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជានៅក្នុងខេត្ដកំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅទីតាំងគម្រោងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជានៅក្នុងខេត្តកំពង់ធំ។

នៅពេលព្រឹក ឯកឧត្តម បានអញ្ជើញចុះទៅសាលាបឋមសិក្សាជីមាក់ដើម្បីទស្សនាកម្មវិធីអាហារសាលា។ នៅក្នុងកម្មវិធីនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជាត្រីកំប៉ុង ហើយអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានយកមកធ្វើជាស៊ុបត្រី។ យើងពិតជាមានអារម្មណ៍រំភើបនៅពេលឃើញស្នាមញញឹមរបស់ក្មេងៗជាច្រើននៅពេលពួកគេទទួលទានអាហារ។

ពេលរសៀល ឯកឧត្តម ឯកអគ្គរាជទូត បានទៅទស្សនាការដ្ឋានសាងសង់អគារទីទួលសុវត្ថិភាព ក្នុងវត្តខ្សាច់ជីរស់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អគារទីទួលសុវត្ថិភាពនេះនឹងក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយដូចជាទឹកជំនន់និងគ្រោះរាំងស្ងួត។

យើងសង្ឃឹមថាគម្រោងទាំងនេះនឹងកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយសង្រ្គោះ និងផ្លាស់ប្តូរជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា៕ (ប្រភព ផេកស្ថានទូតជប៉ុន) អរគុណសន្តិភាព

