Detail Top Banner

ចាប់មេក្លោងវ៉ៃខ្នោះ ករណីដឹកនាំប្រជាពលរដ្ឋទៅចាប់យកដីរដ្ឋ នៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ..!

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច និងអាជ្ញាធរចាត់ថាជាមេក្លោងរឿងដីធ្លីនោះ ត្រូវបានចាប់ខ្លួន ក្រោយបុរសរូបនេះ បាននាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ចក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះ អឿន ម៉ាប់ អាយុ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់ ត្រូវបានចោទថា «ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ»។
កម្លាំងនគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ ភូមិ១ ឃុំទំនប់រលក។
ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿងម៉ាក Landrover សេរី២០០៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2W-2723 និងទូរស័ព្ទ១គ្រឿង ៕
អត្ថបទដែលជាប់ទាក់ទង