ក្រសួងសុខាភិបាល ប្រកាសស្តីពី ការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១នាក់ និងមានករណីជាសះស្បើយចំនួន ៥នាក់
គិតត្រឹមម៉ោង៧.៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសស្តីពី រកឃើញការនាំចូលកូវីដ-១៩ថ្មី ១នាក់ (ខេត្តបន្ទាយមានជ័យ) និងមានជាសះស្បេីយ ៤នាក់ (ខេត្តបន្ទាយមានជ័យទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦១នាក់ ចំនួនសំរាកពេទ្យនៅសល់ ៣៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤២៨នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើិយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។


