មិនគួរបណ្តោយខ្លួនអោយទៅជាបែបនេះទេ អតីត កីឡាករ ទូច រាជសី

ខេត្តកណ្តាល៖ មិនគួរអោយជឿសោះ បាត់មុខ ពីសង្វៀន ប្រដាល់គុនខ្មែរ មិនយូរប៉ុន្មានផង បណ្តោយខ្លួនអោយទៅជាបែបនេះ ហើយត្រូវប៉ូលិស ឃាត់ខ្លួន ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។

ជនសង្ស័យ ឈ្មោះ ម៉ៅ វុទ្ធី ហៅ ទូច រាជសី ហៅ ពាង ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៣ កញ្ចប់តូច។

ប្រភពប្រាប់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងថ្ងៃខែឆ្នាំខាងលើ បានទទួលលព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណី ជួញដូរដោយខុសច្បាប់នូវសារ ញៀននៅចំណុចភូមិសាមគ្គី ឃុំ ព្រែកដំបង ពេលនោះកម្លាំងសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុបានឃើញជនសង្ស័យ ហើយបានឆែកឆេរលើខ្លួនជនសង្ស័យឃើញម្សៅក្រាមសថ្លា សង្សយ័សារធាតុញៀនចំនួន ៣កញ្ចប់តូច ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះនៅ ឡអិតដំបូលខៀវ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យកទៅប្រើប្រាស់ និងលក់បន្ត។

ចំពោះជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី៕ ដោយ១៩