ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ និងមានជាសះស្បេីយ ១០នាក់
គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ (ភ្នំពេញ: ១នាក់ និង ប៉ៃលិន: ១នាក់) និងមានជាសះស្បេីយ ១០នាក់ (បាត់ដំបង: ៥នាក់ បន្ទាយមានជ័យ: ២នាក់ ភ្នំពេញ: ២នាក់ ប៉ៃលិន: ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦៣នាក់ ចំនួនសំរាកពេទ្យនៅសល់ ២៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៣៨នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៣៩៨២០០ ស្មេីនឹង ២៣៧០២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។


