នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បង្ក្រាបចោរលួចម៉ូតូ និងលួចទូរស័ព្ទដៃ២ករណីផ្សេងគ្នា

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បង្ក្រាបបានជនសង្ស័យបីនាក់ក្នុងករណីពីរផ្សេងគ្នា ករណីទី១ លួចទូរស័ព្ទចំណុចតូបលក់ចាប់ហ៊ួយមួយកន្លែងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ជនរងគ្រោះឈ្មោះ មុត យ៉ុន ភេទស្រីអាយុ៥៦ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុ ដោយសាកថ្មទូរស័ព្ទទុកចោលនៅលើតុហើយត្រូវបានជនសង្ស័យចូលទៅបន្លំរកទិញសំឡីត្បាល់ត្រចៀក ហើយក៏លួចទូរស័ព្ទជនរងគ្រោះបានសម្រេចព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យមានឈ្មោះ គង់ សុជាតិ ភេទប្រុសអាយុ៣៩ឆ្មាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ករណីទី២ លួចម៉ូតូ នៅបន្ទប់ជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ជនរងគ្រោះឈ្មោះ ហៃ ចាន់រស្មី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកាប់ជ្រូកស្នាក់នៅបន្ទប់ជួលខាងលើ មុនកើតហេតុថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីជនរងគ្រោះបានយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅឆ្នាំ២០១៩ បិតតែម២០១០ ពាក់ស្លាកលេខ ភ្នំពេញ1AG-0200 ទុកក្នុងបន្ទប់ជួលដោយមិនចាក់សោរហើយក៏បានចូលសំរាកបាត់ទៅ លុះម៉ោង៤និង៩នាទីទាបភ្លឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ស្រាប់តែមានជនសង្ស័យ២នាក់ទី១ ឈ្មោះ ឆុំ ឈាង ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្នោះ វ៉ាន់ ថុនា បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FG-6462 បានមកធ្វើសកម្មភាពអូសបណ្តើរម៉ូតូរបស់ជនរងគ្រោះខាងលើចេញមកខាងក្រៅ គាប់ជួនពេលនោះជនរងបានចេញមកឃើញទាន់ ក៏ស្រែកឆោឡោ ហើយជនសង្ស័យទាំង២ព្យាយាមរត់គេច តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ល្បាតបានមកដល់ ក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរនៅប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធីច្បាប់៕

