អធិដ្ឋាននគរបាលខណ្ឌដូនពេញប៉ុស្តិនគរបាលរដ្ឋបាលផ្សារកណ្តាលទី១ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ពីបទ ជួញដូរនឹងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ៖ ករណីបង្ក្រាបជាក់ស្តែងពីបទជួញដូរនឹងប្រើប្រាស់នូវសារធាតុញៀន ដោយមានការចង្អុលបង្ហាញពីលោកអធិការនគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ពីបទ ជួញដូរនឹងប្រើប្រាស់នូវសារធាតុញៀនបានចំនួន ១០កញ្ចប់តូច នៅចំណុចមុខផ្ទះលេខ៤០ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ បញ្ជូនអធិការដ្ឋាននរគរបាលខណ្ឌដូនពេញ ដើម្បីកសាងនិតិវិធីច្បាប់៕ ដោយ១៩


