ភ្លេីងចង្ក្រានឆេះផ្ទះសង់អំពីឈើ ដំបូល និងជញ្ជាំងធ្វេីអំពីស្បូវអស់ផ្ទះមួយខ្នងទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ
ខេត្តកំពង់ចាម៖ ផ្ទះសង់អំពីឈើ ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ដំបូល និងជញ្ជាំងធ្វេីអំពីស្បូវ ដែលងាយនឹងបង្កគ្រោះថ្នាក់ ម្ចាស់ធ្វេសប្រហែសថែមទៀតនោះ បានធ្វេីឲ្យភ្លេីងចង្ក្រានរាលដាលឆេះអស់ទាំងស្រុង ហេតុការណ៍នេះ កេីតឡេីងនៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទីព្រឹក នៅចំណុចភូមិថ្មី ស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ម្ចាស់ផ្ទះឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៩៣ឆ្នាំ រស់នៅក្នុងកន្លែងកេីតហេតុខាងលេី តែម្នាក់ឯង ក្នុងទំហំផ្ទះសង់អំពីឈើ ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ជញ្ជាំងនិងដំបូលប្រក់ ធ្វេីអំពីស្បូវ ។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺលំនៅឋានត្រូវឆេះបំផ្លាញអស់ដោយសារគ្រោះអគ្គីភ័យ ទោះមានការចេញអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយលោកមេភូមិ ចុះដល់កន្លែងកើតហេតុក្តី ។
លោក ពេញ ម៉ៅ ដែលជាម្ចាស់ផ្ទះរងគ្រោះបានរៀបរាប់ពីមូលហេតុថា គាត់ដាំបាយ និងស្ល រួចហើយគាត់បានចុះមកក្រោមផ្ទះ ពេលនោះមានខ្យល់បោកបក់មកបណ្ដាលឲ្យអណ្ដាតភ្លើង ឆាបឆេះជញ្ជាំង ហើយលោកតាក៏បានទៅពន្លត់ និងប្រជាពលរដ្ឋនៅជុំវិញក៏បាននាំគ្នាមកជួយដែរតែមានខ្យល់ខ្លាំង ធ្វើឲ្យភ្លើងឆេះផ្ទះអស់គ្មានសល់ បណ្ដាលឲ្យខ្វះទីជម្រកបែបនេះ ។
លោក ពេញ ម៉ៅ ប្រាប់ពីសម្ភារៈខូចខាតដូចជា ផ្ទះសង់អំពីឈើ ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ដំបូលប្រក់ និងជញ្ជាំងធ្វេីអំពីស្បូវ ប្រាក់រៀលចំនួន ១៤១០០០០៛(មួយលានសែសិបមួយម៉ឺនរៀល) អង្ករចំនួន២បេ ស្មើ ១០០គីឡូក្រាម និងរូបលោកផ្ទាល់ត្រូវរបួស ត្រូវកម្ដៅភ្លើងនិងស្លោកស្បែកចំក្បាល មានកម្រិតស្រាល ។
ជានិច្ចកាល អាជ្ញាធរមូលដ្ឋានតែងក្រេីនរំលឹកដូច្នេះថា សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះករណី អគ្គីភ័យ ព្រោះរយៈពេលតែប៉ុន្មាននាទី វាអាចបង្កឲ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន៕ ដោយ១៩