សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។
ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩។
ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ប្តេជ្ញាបន្តផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍បន្ថែមទៀត។ ប្រទេសចិន នឹងបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដទៃទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាកិច្ចចូលរួមចំណែកក្នុងការកសាងសហគមន៍សុខភាព សម្រាប់មនុស្សគ្រប់រូប៕ by AKP





















