ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១នាក់ (ជនជាតិខ្មែរធ្វេីដំណេីរមកពីប្រទេសគូវែត) និងមានជាសះស្បេីយ ៤នាក់
គិតត្រឹមម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១នាក់ (ជនជាតិខ្មែរធ្វេីដំណេីរមកពីប្រទេសគូវែត) និងមានជាសះស្បេីយ ៤នាក់ (ខេត្តបន្ទាយមានជ័យទាំង៤នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦៧នាក់ ចំនួនសំរាកពេទ្យនៅសល់ ១៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៥១នាក់ និងស្លាប់គ្មាន។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ៤១០៣៥០ ស្មេីនឹង ២៤៤២៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។

