គំនិតផ្ដួចផ្ដើមរៀបចំ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល​វែង​ ប្រកបដោយអព្យាក្រឹតកាបូន»

នៅទីស្តីការក្រសួងបរិស្ថានថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំជាមួយ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរងនៃអគ្គលេខា​ធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក​បណ្ឌិត ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែប្រួលអាកាសធាតុ លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋាន និង​លោក ជូលៀន ទីប្រឹក្សាបច្ចេកទេស ព្រមទាំងមន្រ្តីពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​ដំណាក់កាលទី៣ ស្តីពី គំនិតផ្ដួចផ្ដើមរៀបចំ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល​វែង​ ប្រកបដោយអព្យាក្រឹតកាបូន» ដោយយោងតាមសុន្ទរកថារបស់សម្តេចតេជោនាយក​រដ្ឋមន្រ្តីថ្លែងក្នុង «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីបង្ហាញពីគោលជំហររបស់កម្ពុជា​ក្នុងការ​ចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។

ឯកឧត្តម ទិន ពន្លក បានលើកឡើងថា ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល​វែង​ប្រកប​ដោយអព្យាក្រឹតកាបូនគឺជាបរិបទមួយសំខាន់ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសស្តីពីអាកាសធាតុ និងស្របតាមការប្តេជ្ញាចិត្តរបស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួល​អាកាសធាតុ។ ឯកឧត្តមក៏បានណែនាំអំពីចំណុចគន្លឹះមួយចំនួនមុននឹងដំណើរការរៀបចំយុទ្ធសាស្ត្រនេះពិសេសគួរសិក្សាអំពីការវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចក្នុងការអនុវត្តយុទ្ធសាស្ត្រ។ ចំពោះគោលដៅកំណត់សម្រាប់យុទ្ធសាស្ត្រនេះមិនទាន់បានកំណត់នោះទេ ទាមទារឱ្យ​មានការសិក្សាបន្ថែមសិន។ កិច្ចប្រជុំក៏បានពិនិត្យលទ្ធភាពពីការគាំទ្រទាំងបច្ចេកទេសនិងថវិកាក្នុងការរៀបចំយុទ្ធសាស្ត្រនេះដែលបច្ចុប្បន្នមានដៃគូមួយចំនួនបង្ហាញពីការគាំទ្ររួមមាន៖ ស្ថានទូតចក្រភពអង់គ្លេសគាំទ្រលើការសិក្សាបឋម AFD គាំទ្រវិស័យថាមពល កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែប្រួលអាកាសធាតុកម្ពុជាគាំទ្រលើទីប្រឹក្សាមួយចំនួននិងការរៀបចំសិក្ខា​សាលា ចំណែកធនាគារពិភពលោក និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង មិនទាន់ធ្វើការ​សម្រេច​ចិត្ត​នៅឡើយ។ ឯកឧត្តម ទិន ពន្លក ណែនាំឱ្យរៀបចំសំណើសុំគោលការណ៍សម្រេចពី​ឯកឧត្តម​រដ្ឋ​មន្ត្រីទៅ​លើសំណើគាំទ្ររបស់ដៃគូពាក់ព័ន្ធ ។

ខាងក្រោមនេះ គឺមានតារាងស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ៖

អត្ថបទដែលជាប់ទាក់ទង