ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៣នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ១នាក់

គិតត្រឹមម៉ោង ៧.០០នាទីព្រឹកថ្ងៃទី៥​ ខែកុម្ភ:​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​​ ៣នាក់​ (ជនជាតិ​ឥណ្ឌូណេស៊ី​ ២នាក់​ និងជនជាតិ​ខ្មែរ​ ១នាក់​)​ និង​មានជា​សះស្បើយ​ ១នាក់​ (ខេត្តបន្ទាយមានជ័យ) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ៤៧០នាក់​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ ១៨នាក់​​​​ និងចំនួនជាសះស្បើយសរុបកើន​ ៤៥២នាក់​​​​​​​​​​​​​​​​ ​ និងស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេស​យើងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយើងនិងពិភពលោក​កំពុងប​ន្ត​រាតត្បាត​ជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយ​គម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរ​ជជែក​គ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់​ជាប់​ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយើង សហការជាមួយវិទ្យស្ថាន ប៉ាស្ទ័របានធ្វើតេស្តចំនួន​ ៤១២៨១៦ ស្មើនឹង​ ២៤៥៧២ ក្នុង១លាននាក់ ព័ត៌មាន​បន្ថែមសូមទាក់ទងលេខ​ 115

អត្ថបទដែលជាប់ទាក់ទង