ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ និងមានជាសះស្បេីយ ១នាក់
គិតត្រឹមវេលាម៉ោង ០៧:០០ព្រឹក ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ (ជនជាតិឥណ្ឌូណេស៊ី ១នាក់ និងជនជាតិខ្មែរ ១នាក់) និងមានជាសះស្បេីយ ១នាក់ (ភ្នំពេញ) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៤៧២នាក់ ចំនួនសំរាកពេទ្យនៅសល់ ១៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៥៣នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង
សហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងបានធ្វេីតេស្តចំនួន ៤១៥១០៦ ស្មេីនឹង ២៤៧០៨ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។