សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើលិខិតស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបញ្ចូលអ្នកកាសែតវិជ្ជាជីវសារព័ត៌មាន អាចទទួលបាននូវការការចាក់វ៉ាក់សាំងកូវីដ-១៩

MTV-TODAY សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានធ្វើលិខិតស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបញ្ចូលអ្នកកាសែតវិជ្ជាជីវសារព័ត៌មាន អាចទទួលបាននូវការការចាក់វ៉ាក់សាំងកូវីដ-១៩។

បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំនួនវ៉ាក់សាំងកូវីដ១៩ ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ មានប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំង​កូវីដ​១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិន​នារយៈពេលកន្លងមក ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ជាផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ។ នៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគម្រោងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ ដែលនឹងផលិតបាននៅឆ្នាំនេះ និងពិចារណាក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ ពីប្រទេសរុស្ស៉ី ផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នាទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសនៅថ្ងៃនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន កន្លងមកដែលកម្ពុជានិងចិនបានធ្វើការងារយ៉ាងជិតស្និតជាមួយគ្នាដែលកន្លងមកបានក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនោះ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង