ក្រសួងសុខាភិបាលយេីង បានប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ២នាក់
គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីង សហការណ៍ជាមួយវិទ្យាស្ថានប៉ាស្ទ័រ បានប្រកាសថា ពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ២នាក់ (ខេត្តបន្ទាយមានជ័យទាំងពីរ) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប ៤៧៤នាក់ ដដែល ចំនួនសំរាកពេទ្យនៅសល់ ១៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៥៦នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៤១៩៣៨៣ ស្មេីនឹង ២៤៩៦២៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។