ឯកឧត្ដមវេជ្ជបណ្ឌិត ជិន សំណាង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកំពង់ក្រសាំង និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន អញ្ញើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលផ្សព្វផ្សាយពីស្ថានការណ៍ថ្មីអំពីជំងឺកូវីដ-១៩
ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ឃុំកំពង់ក្រសាំង បានរៀបចំកម្មវិធីសំណេះសំណាលផ្សព្វផ្សាយពីស្ថានការណ៍ថ្មីអំពីជំងឺកូវីដ-១៩ និងប្រឹក្សា ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ៖
- ឯកឧត្ដមវេជ្ជបណ្ឌិត ជិន សំណាង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកំពង់ក្រសាំង និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន និងមានការចូលរួមដោយ ៖
- លោក ជា សុភាព អភិបាលរងស្រុកបូរីជល់សារ
-លោក ហង្ស ហេង សមាជិកក្រុមប្រឹក្សាស្រុក
- លោកស្រី រស់ ចាន់ផល្លី នាយករងរដ្ឋបាលសាលាស្រុក
-លោកវេជ្ជបណ្ឌិត សាយ គឹមស៊ាង
-លោកវេជ្ជបណ្ឌិត ប៊ុន ពុទ្ធា សមាជិកសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តតាកែវ
-លោក គង់ សោភា សមាជិកសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តតាកែវ
-លោក ធីវ សារ៉ាត់ សមាជិកសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តតាកែវ
-លោក ញែម ញន សមាជិកសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តតាកែវ
-លោកវេជ្ជបណ្ឌិត ឆេង សំណាង
-លោកគ្រូពេទ្យ សៅ កុសល
-លោកគ្រូពេទ្យ ឃឹម សំរិត
-លោកគ្រូពេទ្យ ធឹម សុភ័ក្ដ្រ
ជាមួយគ្នានោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ជិន សំណាង ក៏បានឧបត្ថម្ភជូន លោក គឹម ហួង អនុប្រធានក្រុមបក្សទី១៧ ថវិកាចំនួន២០ម៉ឺនរៀល ដែលបានពិការជើងដេីរមិនរួច ដោយសារដែកធ្លាក់ចំបាក់ឆ្អឹងខ្នង។
អរគុណសន្តិភាព!







