ក្រសួងសុខាភិបាលយេីង ប្រកាសរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ និងមានជាសះស្បេីយ ១នាក់

គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីង ប្រកាសរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ២នាក់ (ជនជាតិខ្មែរ ១នាក់ និង ចិន១នាក់ ចូលតាមជេីងហោះហេីរនៅភ្នំពេញ) និងមានជាសះស្បេីយ ១នាក់ (ជនជាតិឥណ្ឌូណេស៊ីនៅភ្នំពេញ) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៧៦នាក់ ចំនួនសំរាកពេទ្យនៅសល់ ១៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៥៧នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ៤២១៧០១ ស្មេីនឹង ២៥១០១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។

