ឯកឧត្តម ជុំ កុសល ៖ មេបញ្ជាការរបស់កម្ពុជាបានឈានមួយជំហានទៀត ក្នងការស្វះស្វែងរកអាវការពារគ្រាប់មកឲ្យកូនទាហានរបស់ខ្លួនពាក់ ដើម្បីសុវត្ថិភាពគ្រប់គ្នា

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា ៖ ” សង្គ្រាមតតាំងប្រឆាំងជាមួយនឹង Covid -19 នៅមិនទាន់ចប់នៅឡើយទេក្នុងពិភពលោកនេះ ។ ប៉ុន្តែ សម្រាប់កម្ពុជាគឺបានយកឈ្នះសមរភូមិមួយនេះ ដោយសារតែមេបញ្ជាការដឹកនាំកម្លាំងប្រយុទ្ធមានភាពឈ្លាសវៃ បានប្រើប្រាស់នូវយុទ្ធសាស្ត្រប្រយុទ្ធនិងការពារបានយ៉ាងល្អបំផុតគ្មានអ្នកស្លាប់ក្នុងសមរភូមិសូម្បី ១នាក់ ។ ជ័យជម្នះនេះពិតជាបានធ្វើឲ្យពិភពលោកមានការកោតសរសើរនិងផ្តល់ចំណាត់ថ្នាក់ល្អប្រសើរបំផុត ។ ការឈ្នះលើសមរភូមិសម្រាប់តែកម្ពុជាក្នុងពេលដែលសត្រូវ Covid-19 នៅតែមានឥទ្ធិក្នុងពិភពលោកនៅ​ឡើយ មេបញ្ជាការរបស់កម្ពុជាបានឈានមួយជំហានទៀត ក្នងការស្វះស្វែងរកអាវការពារគ្រាប់មកឲ្យកូនទាហានរបស់ខ្លួនពាក់ ដើម្បីសុវត្ថិភាពគ្រប់គ្នា ។ ឥឡូវអាវការពារគ្រាប់បានមកដល់ហើយៗ រាជរដ្ឋា​ភិបាលក៏បានចែកជូនដែរ តើរឿងអីត្រូវបដិសេធ? ។
ក្នុងនាមជាពលរដ្ឋ១រូប ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំក្នុងការ ការពារអាយុជីវិតប្រជាពលរដ្ឋបានយ៉ាងល្អបំផុតជាមួយនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ។ សូមវត្ថុស័ក្តិសិទ្ធិតាមថែរក្សា​សម្តេចគ្រប់ពេលវេលា សូមមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗថែមទៀតដើម្បីប្រទេសជាតិនិងប្រជាជន ៕ “
អត្ថបទដែលជាប់ទាក់ទង