ចុម ព្រហើនដល់ម្លឹងផង! ជនសង្ស័យ ៦នាក់ បបួលគ្នាប្រើប្រាស់គ្រឿងញៀននៅមុខសាលារៀន






ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ក្នុងករណីសេពគ្រឿងញៀន នៅភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
កម្លាំងនគរបាលស្រុកស្ទោងដោយមានការសហការជាមួយនគរបាលប៉ុស្តិ៍ចំណាលើ ប៉ុស្តិ៍កំពង់ចិនជើង បានត្រួតពិនិត្យទៅលើជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ៦នាក់ ខណៈកំពុងធ្វើសកម្មភាពប្រើប្រាស់នៅមុខ វិទ្យាល័យរុងរឿង ភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្ស័យទាំង៦នាក់នោះមាន៖
ទី១.ឈ្មោះ មិល ឈិត អាយុ២២ឆ្នាំ
ទី២.ឈ្មោះ ចេន ភូផា អាយុ១៧ឆ្នាំ
ទី៣.ឈ្មោះ ណូ រ៉ានី អាយុ២១ឆ្នាំ
ទី៤.ឈ្មោះ អឿន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ
ទី៥.ឈ្មោះ. ម៉ី ស្រីចាន់ ភេទស្រី អាយុ១៨ឆ្នាំ និង
ទី៦.ឈ្មោះ ឆានរ៉ុម អាយុ២៣ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមតាមនីតិវិធី៕