ក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ២នាក់​ ជាពលករខ្មែរ​និង​ជនជាតិនីហ្សេរីយ៉ា​ ​១នាក់​ និងមិនមានជាសះស្បេីយទេ

គិតត្រឹមម៉ោង​ ០៧:០០នាទីព្រឹក​ ថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ២នាក់​ (ពលករខ្មែរ​ ១នាក់​ ចូលតាមព្រំដែនថៃខេត្តបន្ទាយមានជ័យ​និង​ នីហ្សេរីយ៉ា​ ​១នាក់​ ចូលតាម​ជេីង​ហោះហេីរនៅភ្នំពេញ) និង​មិនមានជាសះស្បេីយ​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៤៧៨នាក់​​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ ២១នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៥៧នាក់​​​​​​​​​​​​​​​​ដដែល​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និ​ង​ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយ​ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៤២៣៩៣៩ ស្មេីនឹង​ ២៥២៣៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង