អាជ្ញាធរខេត្តកំពង់ឆ្នាំង រៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាងទន្លេ ចំណុចបឹងបួនមុំ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ៩៨ ស្តីពីការគ្រប់គ្រងអាងទន្លេ ចំណុចបឹងបួនមុំ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីផ្សព្វផ្សាយនោះក៏មានការចូលរួមពីលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ លោក សេង វិចិត្រ អភិបាលស្រុករងរលាប្អៀរ មេឃុំ ភូមិ និងប្រជាពលរដ្ឋចូលរួមផងដែរ៕






