Detail Top Banner

ផ្ទះប្រជាពលរដ្ឋ២ខ្នងនៅក្រុងសៀមរាប ឆេះបំផ្លាញលុយអស់$៤០០០ និងម៉ូតូ ៣គ្រឿង រ៉ឺម៉ក២

ខេត្តសៀមរាប៖ ផ្ទះចំនួន២ខ្នង ត្រូវបានអគ្គីភ័យឆាប់ឆេះ រួមនិងទ្រព្យសម្បត្ដិមួយចំនួន​ក្នុងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានដឹងថា ផ្ទះពលរដ្ឋ ដែលរងការឆេះ ទាំងស្រុងចំនួន២ខ្នង គឺនៅជាប់គ្នា ក្នុងទីតាំងដីឡូត៍តែមួយ ម្ចាស់តែមួយ ប្រភេទផ្ទះផ្ទាល់ដី ប្រក់ស័ង្កសី ជញ្ជាំងក្ដា ផ្ទះទី១ ទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ និងទី២ ទំហំ ៦ម៉ែត្រគុណនឹង១២ម៉ែត្រ។


ម្ចាស់ផ្ទះប្ដីមានឈ្មោះ ទេព សំបាន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអាជីវករ ប្រពន្ធឈ្មោះ ជាតិ សាហៀង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអាជីវករ។

ករណីនេះបណ្ដាលឲ្យខូចខាត ប្រាក់ដុល្លារចំនួន ៤០០០ដុល្លារអាមេរិក ម៉ូតូចំនួន ៣គ្រឿង រ៉ឺម៉កចំនួន ២គ្រឿង នឹងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងផ្ទះទាំងស្រុង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ជួយពន្លត់ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុងសៀមរាប ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋានកង​​រាជ​អាវុធ​ហត្ថ​ក្រុងសៀមរាប។

ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ៧គ្រឿង ប្រើអស់ទឹកចំនួន ៤ឡាន ស្មើនឹង ១៦០០០លីត្រ។

ក្នុងនោះ រថយន្ដរបស់កងរាជអាវុធហត្ថចំនួន ២គ្រឿង ប្រើទឹកអស់ ១ឡាន ស្មើនឹង ៣០០០លីត្រ។
រថយន្ដរបស់ស្នងការនគរបាល ចំនួន ៣គ្រឿង ប្រើទឹកអស់ ១ឡានស្មើនឹង ៦០០០លីត្រ
រថយន្ដរបស់អាជ្ញាធរអប្សរាចំនួន ២គ្រឿង ប្រើទឹកអស់ ២ឡាន ស្មើ ៧០០០លីត្រ។

«មូលហេតុ ទុស្សេខ្សែភ្លើង» ទោះជាយ៉ាងណា ពុំបណ្ដាលឲ្យឆេះរាល​ដាល ឫរងគ្រោះថ្នាក់​ដល់មនុស្ស និងសត្វឡើយ ដោយរលត់វិញទាំងស្រុងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃដដែល៕

អត្ថបទដែលជាប់ទាក់ទង