ក្រសួងសុខាភិបាលយេីងប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ១នាក់​ និង​មានជាសះស្បេីយ​ ៤នាក់

គិតត្រឹមម៉ោង​ ០៧:០០​នាទីព្រឹក​ ថ្ងៃទី១២ ខែកុម្ភ:​ ឆ្នាំ២០២១​ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលយេីងប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ១នាក់​ (ពលករខ្មែរត្រលប់ពីប្រទេសថៃនៅខេត្តប៉ៃលិន)​ និង​មានជាសះស្បេីយ​ ៤នាក់​ (ជនជាតិ​ខ្មែរ​ ៣នាក់​ និង​ ឥណ្ឌូណេស៊ី​១នាក់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៤៧៩នាក់​​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ ១៦នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៦៣នាក់​​​​​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង​សហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងបានធ្វេីតេស្តចំនួន​ ៤២៨០១៦ ស្មេីនឹង​ ២៥៤៧៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង