លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ច្បាស់ៗថា បុគ្គលដែលមានលក្ខណៈទាំងនេះ មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានឡើយ!
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ច្បាស់ៗថា បុគ្គលទាំងនេះមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានឡើយ!
១.បុគ្គលដែលប្រតិកម្មជាមួយសារធាតុនៅក្នុងវ៉ាក់សាំង មាមន័យថាបុគ្គលនោះមានបញ្ហាអាលក្សី និងធ្លាប់មានប្រវត្តិប្រតិកម្មនឹងវ៉ាក់សាំងផ្សេងៗ ។
២.អ្នកដែលមានបញ្ហាផ្លូវដង្ហើម បុគ្គលដែលពិបាកដកដង្ហើម ឬក៏បុគ្គលដែលមានការហើម រលាកសរសៃឈាម ឬក៏អ្នកដែលចេញបន្ទាលតាអាកក៏មិនអាចចាក់បានដែរ ។
៣.អ្នកកំពុងទទួលការឈឺចាប់ពីជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានបញ្ហាក្ដៅខ្លួនដែលបណ្ដាលមកពីជំងឺរ៉ាំរ៉ៃទាំងនោះ ។
៤.ស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅទឹកដោះ ឬស្ត្រីមានផែនការពពោះក្នុងរយៈពេល ៣ ខែ ក៏មិនអាចចាក់បានដែរ ។
៥.អ្នកមានជំងឺប្រកាច់ កន្ត្រាក់ ឆ្កួតជ្រូក ស្កន់ មានជំងឺសរសៃប្រសាទ ឬរលាកស្រោមខួរ អ្នកមានជំងឺតំណពូជ ឬអ្នកដែលមានជំងឺស្កន់មិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ។
៦.អ្នកដែលមានបញ្ហាកង្វះភាពស៊ាំពីកំណើត មានថាអ្នកដែលមានភាពខ្សោយពីកំណើត ។
៧.អ្នកដែលមានជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ ឬអ្នកដែលមានឈាមស អ្នកមានជំងឺភាពសាំពីកំណើត ។
៨.អ្នកដែលងសង្ស័យមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អ្នកមានជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ ជំងឺថ្លើមធ្ងន់ធ្ងរ តម្រងនោម និងជំងឺដុំសាច់មហារីកធ្ងន់ធ្ងរ ។
៩.អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ អ្នកកំពុងព្យាបាលមហារីក
១០.អ្នកធ្លាប់មានប្រវត្តិឆ្លងជំងឺកូវីដ ១៩ មានន័យថាបុគ្គលនោះមានភាពស៊ាំនឹងជំងឺនេះរួចហើយ
១១.អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្ដល់វ៉ាក់សាំងបញ្ជាក់ថាមិនគួរទទួលនូវវ៉ាក់សាំង ៕