ក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ៣នាក់
គិតត្រឹមម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ៣នាក់ (ជនជាតិឥណ្ឌូណេស៊ី ២នាក់ និង នីហ្សេរីយ៉ា ១នាក់អ្នកទាំងបីបានព្យាបាលនៅភ្នំពេញ) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៧៩នាក់ ដដែល ចំនួនសំរាកពេទ្យនៅសល់ ១៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៦៦នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នាហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៤៣០០៤៧ ស្មេីនឹង ២៥៥៩៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។