គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្តដឹកមាន់ និងរថយន្តលុចស៊ីស បុកគ្នាពេញទំហឹង បណ្ដាលឱ្យរបួស៩នាក់ នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១ មនុស្ស៩ នាក់ បានរងរបួស ដោយ សារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកមាន់រស់ បុកគ្នាជាមួយរថយន្តលុចស៊ីស ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង នៅព្រំប្រទល់រវាងឃុំស្រែឫស្សី និងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តដឹកមាន់រស់ បុកគ្នាជាមួយរថយន្តលុចស៊ីស ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង និងមានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង លើកំណាត់ផ្លូវជាតិលេខ ៩ ស្ទឹងត្រែង-ព្រះវិហារ កើតហេតុ នៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស ចំនួនប្រាំបួននាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះ មានស្រី ២ នាក់។ អ្នករងរបួស ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ភ្លាមៗ។ នៅក្នុងហេតុការណ៍នោះ រថយន្តដឹកមាន់ បានធ្វើដំណើរបញ្ច្រាសទិសគ្នា ពីខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង រីឯរថយន្តឡិចស៊ិស ពីខេត្តស្ទឹងត្រែង ទៅខាងខេត្តព្រះវិហារ។
សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីសម្រួលយករថយន្ត ចេញពីកន្លែងកើតហេតុ សមត្ថកិច្ច មិនទាន់ប្រាប់ពីអត្តសញ្ញាណ អ្នករងរបួស នៅឡើយទេ ៕

