ដំណឹងល្អ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកពុំឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ៣នាក់
គីតត្រឹមម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ៣នាក់ (ភ្នំពេញ ២នាក់ និងប៉ៃលិន ១នាក់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៧៩នាក់ដដែល ចំនួនសំរាកពេទ្យនៅសល់ ១០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៦៩នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យេីងបានធ្វេីតេស្តចំនួន ៤៣២៤០០ ស្មេីនឹង ២៥៧៣៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។