ឆាបឆេះផ្សារកុងទឺន័រមួយកន្លែង នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅចំណុចភោជនីយដ្ឋានកុងទ័រនឺម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការបំភ្លឺពីឈ្មោះ ហេង ស្រ៊េង ភេទប្រុស អាយុ៤០ឆ្នាំ អ្នកគ្រប់គ្រងទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុ បង្កទ្បើងដោយសារផ្ទុះសេខ្សែភ្លើង។
សម្ភារ:ខូចខាត ឆេះបន្ទប់ចំនួន ១មាន ទំហំ៣ម៉ែត្រគុណ ៥ម៉ែត្រ ករណីនេះ មានការអន្តរាគមន៍ពីកម្លាំងនគរបាលក្រុង និងកម្លាំងអាវុធហត្ថចំនួន ៣០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ដោយរលត់ទាំងស្រុងនៅវេលាម៉ោង ៩ និង០០នាទី ព្រឹកថ្ងៃខែឆ្នាំដដែល៕


