ភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មានការកើនឡើង

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ សរុបប្រមាណ ៨២,០៦៤នាក់ កើនឡើង២៥,០៣%។
ភ្ញៀវជាតិប្រមាណ ៧៥,១៨៩នាក់ កើនឡើង ៤៥,១២% ភ្ញៀវបរទេស ៦,៨៧៥នាក់ ថយចុះ ៥០,២៦%។
ភ្ញៀវទៅសម្រាកកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦,៨៩៧នាក់ កើនឡើង២៥,៦០%
ក្នុងនោះភ្ញៀវជាតិប្រមាណ៥,០៤៦នាក់ កើនឡើង៧៧,៨០% ភ្ញៀវបរទេសប្រមាណ១,៨៥១នាក់ ថយចុះ៣០,២២% ។
ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៦២,១៩២នាក់ កើនឡើង ៦៨,៥៣% ក្នុងនោះភ្ញៀវជាតិ៥៦,៦២៧នាក់ កើនឡើង៦៩,៥៤% ភ្ញៀវបរទេស ៥,៥៦៥នាក់ កើន ៥៨,៨៦ %។
រយៈពេល៣ថ្ងៃមានជើងហោះហើរចុះចតនៅព្រលាន យន្តហោះអន្តរជាតិក្រុងព្រះសីហនុចំនួន ១ ជើង ស្មើនឹង ៤៣នាក់ ( ចិនទាំងអស់)៕ មន្ទីរព័ត៌មានខេត្ត






