កម្ពុជាតូចពិត ប៉ុន្តែកម្ពុជាមានបេះដូងដូងគុណធម៍ធំទូលាយ សូមកុំភ្លេចអញ្ជើញមកទស្សនាកម្ពុជា!

ថ្ងៃនេះជាខួប១ឆ្នាំ (១៣ កុម្ភៈ ២០២០ -១៣ កុម្ភៈ ២០២១) ដែលប្រទេសកម្ពុជាបានទទួលនាវាទេសចរណ៍ខ្នាតអន្តរជាតិ westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណ ១៤៥៥នាក់ និងនាវិកចំនួន ៨០២នាក់មកពី ៤១ប្រទេស ឲ្យចូលចតនៅក្រុងព្រះសីហនុ។

យើងចាំច្បាស់ណាស់ គឺនៅពេលពេលនោះ ពិភពលោកមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំង អំពីការរីករាលដាលជម្ងឺកូវីដ១៩ ដែលបានធ្វើឲ្យប្រទេសជាច្រើន មិនអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចតដាច់ខាត ទោះបីបានដឹងថា នៅក្នុងនាវានោះ មានជីវិតមនុស្សរាប់ពាន់នាក់ ដែលកំពុងអស់សង្ឃឹមហើយប្រឈមនឹងអត់ស្បៀងអាហារ និងជាពិសេសប្រឈមនឹងគ្រោះកាចនៃជំងឺឆ្លងកូវីដ១៩។

កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនអាចទុកជីវិតមនុស្សរាប់ពាន់នាក់ឲ្យស្លាប់នៅកណ្តាលមហាសាគរបានឡើយ។ បើទោះបីកម្ពុជាជាប្រទេសតូច គ្មានធនធានដូចប្រទេសធំៗមួយចំនួនមែនពិត ប៉ុន្តែកម្ពុជា មានបេះដូងមនុស្សធម៍ធំទូលាយ បានទទួលស្វាគមន៍នាវាចូលចត និងបានសង្គ្រោះអ្នកទេសចរនិងនាវិកទាំងអស់ចេញពីនាវាហើយបានរៀបចំកន្លែងឲ្យស្នាក់នៅព្យាបាល និងបានរៀបចំឲ្យបងប្អូនអ្នកទេសចរណ៍ទំាងអស់ បានធ្វើដំណើរតាមយន្តហោះវិលទៅជួបជុំក្រុមគ្រួសារនៅប្រទេសកំណើតខ្លួនវិញប្រកបដោយសុវត្ថិភាព៕ អរគុណសន្តិភាព!







