ដំណឹងល្អ ក្រសួងសុខាភិបាលប្រកាសពីការពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មីទេ និងមានជាសះស្បេីយ ១នាក់
ដោយឡែកសម្រាប់ករណីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩វិញ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម សរុបចំនួន ៣ ២១៩នាក់ ក្នុងនោះមានស្ត្រីចំនួន ១ ១៨៨នាក់ ហើយក្នុងចំនួននេះ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់មានចំនួន ២៦១១នាក់ ក្នុងនោះមានស្រ្ដីចំនួន ៨៥៥នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងមានចំនួន ៦០៨នាក់ ក្នុងនោះមានស្រ្ដីចំនួន ៣៣៣នាក់៕

