នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការិយាល័យជំនាញថ្នាក់ក្រុង-ស្រុក
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការិយាល័យជំនាញថ្នាក់ក្រុង-ស្រុក ក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស៉ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោក ហេង ខេង អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តំណាងអង្គការ WWF អង្គការ RECOFTC អង្គការ WCS ។
គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីផ្ដល់នូវចំណេះដឹង និងជំនាញបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការិយាល័យជំនាញថ្នាក់ក្រុង-ស្រុក ឱ្យមានសមត្ថភាពក្នុងការជួយសម្របសម្រួលលើការងារសហគមន៍តំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ដើ់ម្បីឆ្លើយតបទៅនឹងការប្រតិភូកម្មមុខងារដែលក្រសួងបរិស្ថានបានប្រគល់ជូន និងជាពិសេសគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល៕