ក្រសួងសុខាភិបាលបានប្រកាសពីការរក​ឃេីញ​ករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៥នាក់​ ឆ្លងក្នុងសហគមន៌​ ៣១នាក់​ នាំចូលថ្មី​​ ៤នាក់ និង​មានជាសះស្បេីយ​ ២នាក់​

គិតត្រឹមម៉ោង​ ០៧:៣០ព្រឹក​ ថ្ងៃទី២២ ខែកុម្ភ:​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលបានប្រកាសពីការរក​ឃេីញ​ករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៥នាក់​ (នាំចូលថ្មី​​ ៤នាក់ និងឆ្លងក្នុងសហគមន៌​ ៣១នាក់​ និង​មានជាសះស្បេីយ​ ២នាក់​ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប​កេីន​ ៥៦៨​នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៩៣នាក់​​​​ និងចំនួនជា​សះ​ស្បេីយសរុប​កេីន ៤៧៥នាក់​​​​​​​​​​​​​​​​​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈរ​រងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៤៥៤៦៣៤ ស្មេីនឹង​ ២៧០៦១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង