ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងថា ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងយ៉ាងដូច្នេះថា ស្ថាប័នអយ្យការ នឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះបន្ថែម សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩!។

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការបាននិយាយលើកឡើងពីផ្លូវច្បាប់ថា សូមជូននូវខ្លឹមសារនៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ៖

មាត្រា ៤៤៖
រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល ៕

អត្ថបទដែលជាប់ទាក់ទង