ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនរដ្ឋបាលខណ្ឌទាំង១៤
នាព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បានចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនរដ្ឋបាលខណ្ឌទាំង១៤ ទទួលបានម៉ាស់ ១៤.០០០ម៉ាស់/ខណ្ឌ រដ្ឋបាលសង្កាត់ទាំង១០៥ ទទួលបានម៉ាស់ ២.០០០ម៉ាស់/សង្កាត់ សហគមន៍ក្រីក្រ ក្នុងរាជធានីភំ្នពេញ ទទួលបានម៉ាស់ ១២៤.០០០ម៉ាស់ ផ្សាររដ្ឋទាំង២៥ ទទួលបានម៉ាស ៤.៥០០ម៉ាស់/ផ្សារ ស្នងការនគរបាលរាជធានីភ្នំពេញ ទទួលបានម៉ាស់ ៥០.០០០ម៉ាស់ និងបញ្ជាការដ្ឋានរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានម៉ាស់ ៣០.០០០ម៉ាស់ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ដោយ:សេងហុង