មនុស្ស ចំនួន៤០នាក់ ត្រូវបានរកឃើញថាអ្នកឆ្លង កូវីដ១៩ ថ្មី ក្នុងនោះ៣៨នាក់ ជាករណីឆ្លង សហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០កុម្ភៈ»
ភ្នំពេញ៖ ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន ៣៨នាក់ ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» នៅភ្នំពេញនិងខេត្តកណ្តាល និងក្រុងព្រះសីហនុ ២នាក់ និង ២នាក់ជាករណីនាំចូលពីក្រៅប្រទេស និងមានជាសះស្បេីយ ១នាក់ ។