ម្ជូរល្មម ឬម្ជូរព្រឹក្ស មានលាក់កំបាំងអត្ថប្រយោជន៍ច្រើនពេកណាស់!

ជួយកាត់ក្រួសក្នុងតម្រងនោម ប៉ូវប្រមាត់ ថ្លើម បន្ថយជំងឺលើសឈាម បំបាត់ក្អក ស្លេស្ម បំបាត់ឈាមតាមអញ្ចាញធ្មេញ ។
🍀– ស្លឹក : មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអោយចេញមកតាមទ្វារធំ។
🍀– គ្រាប់ : ប៉ូវកម្លាំងជួយអោយនោមស្រួល ព្យាបាលភាពទន់ខ្សោយរបស់ប្រមាត់។
+ អត្ថប្រយោជន៍របស់ម្ជូរល្មម ឬម្ជូរព្រឹក្ស
-បំបាត់ការចុកចាប់ពេលមករដូវ
-ប្រឆាំងការរលាក និងបាក់តេរី
-ប្រឆាំងជំងឺធ្លាក់ទឹកចិត្ត ឱ្យចិត្ត និងកាយបានធូរស្រាល
-ប្រឆាំងជំងឺមហារីក
-សម្បូរជាតិដែក ល្អចំពោះស្ត្រីមានផ្ទៃពោះ
-បញ្ចុះខ្លាញ់អាក្រក់ក្នុងឈាម ដែលជាដើមហេតុនៃជំងឺមួយចំនួន និងជួយបង្កើនខ្លាញ់ល្អ
-សម្រកទម្ងន់ បំប៉នកម្លាំង ជួយបន្ថយជំងឺទឹកនោមផ្អែម ជំងឺលើសឈាម សរសៃឈាមកកស្ទះ សរសៃឈាមរឹង
-ជំនួយបេះដូង បំប៉នឈាម រោគសរសៃប្រសាទ
-បំបាត់អាការៈស្ងួតក បញ្ចុះកម្តៅ ជួយពង្រឹងប្រពន័្ធការពាររាងកាយឲ្យរឹងមាំ ការពារជំងឺផ្តាសាយ
-ជួយ បំបាត់ក្អក កាត់បន្ថយស្លេស្ម បំបាត់ឈាមចេញតាមអញ្ចាញធ្មេញ
– ជួយរំលាយអាហារ សម្រួលដល់ការបន្ទោរបង់ ទម្លាក់ព្រូន សម្លាប់មេរោគក្នុងពោះវៀន-ជួយក្រលៀន ( តម្រងនោម ) ទម្លាក់ក្រួស បំប៉នថ្លើម ជួយលំហូរនៃទឹកប្រមាត់ និងជួយថ្លើមពីសារធាតុពុលទាំងឡាយ។
+ វិធីធ្វើភេសជ្ជៈម្ជូរល្មម ឬម្ជូរព្រឹក្ស
– ផ្លែម្ជូរល្មម ឬម្ជូរព្រឹក្ស ស្រស់ ១៥០ក្រាម
– ទឹក៤ពែង
– ស្ករស ១ ស្លាបព្រា
– អំបិល ១ ចឹប
– ទឹកកក។
+ វិធីធ្វើ
– ចិតផ្លែម្ជូរល្មម ឬម្ជូរព្រឹក្ស បកយកតែស្រទាប់សាច់ក្រហមយកបណ្តូលផ្លែចេញ លាងទឹកឲ្យស្អាត ដាក់ក្នុងឆ្នាំង
– ដាក់ទឹកដាំឲ្យពុះ ចំនួន ១៥-២០នាទី ច្រោះយកកាកម្ជូរល្មម ឬម្ជូរព្រឹក្ស ទុកមួយអន្លើ
– យកទឹក ដាក់ស្ករ ដាក់អំបិល ដាំឲ្យពុះ ម្តងទៀត ទុកឲ្យត្រជាក់ ចាក់ដាក់កែវ ដាក់ទឹកកកជាការស្រេច
– រីកឯកាកម្ជូរល្មម ឬម្ជូរព្រឹក្ស ដែលស្រង់បានមក ដាក់ស្ករសចូលដាក់ដាំដាំរំងាស់ កូរឲ្យដាច់ទឹកទៅជាដំណាប់ សម្រាប់ បៀកនំបុ័ង ញ៉ាំ ដ៏ឆ្ងាញ់ មានគុណប្រយោជន៍ និង មិនមានជាតិគីមី។
បច្ចុប្បន្ន មានការនិយម បរិភោគ ភេសជ្ជៈម្ជូរបារាំង ដែលមានលក់លើទីផ្សារ ជាច្រើនតែបើអាចធ្វើដោយខ្លួនឯង ថ្មីៗស្រស់ៗ ក៏ជាការប្រសើរ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ លោក អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
រក្សាសិទ្ធិដោយ ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទដើមរាល់ប្រភពដែលយកទៅចែកចាយបន្ត។
អត្ថបទដែលជាប់ទាក់ទង