លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំមន្ត្រី នាំយកស្បៀងអាហារទៅចែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែផល្គុនឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោកនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ និងកម្លាំងនគរបាលក្រោមឱវាទ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ ឌសណ្ដាប់ធ្នាប់ខណ្ឌ និងអាជ្ញាធរភូមិ-សង្កាត់ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងចំនួនបី ដែលជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មានដូចតទៅ ៖
– នៅវេលាម៉ោង ០៩និង៣០នាទី ចុះទៅ សង្កាត់ទួលសង្កែទី២ បានឧបត្ថម្ភចំនួន ៥៣ គ្រួសារ។
– វេលាម៉ោង ១០និង៣០ នាទី ចុះទៅ សង្កាត់ប្ញស្សីកែវ បានឧបត្ថម្ភចំនួន ៨គ្រួសារ។
– វេលាម៉ោង ១១និង០០នាទី សង្កាត់គីឡូម៉ែតលេខ៦ បានឧបត្ថម្ភ ចំនួន ១៥ គ្រួសារ ដែលសុទ្ធសឹងជាគ្រួសារកំពុងត្រូវបានធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕








